Español |
English |
한국어 |
Русский |
Tiếng Việt
សូមស្វាគមន៍
ក្រុមប្រឹក្សារបស់ក្រុមហ៊ុន Sound Transit កំណត់ជម្រើសជំនួសដែលពេញចិត្ត
នៅឯកិច្ចប្រជុំរបស់ខ្លួននាថ្ងៃទី 26 ខែមិថុនានេះ គណៈក្រុមប្រឹក្សារបស់ក្រុមហ៊ុន Sound Transit បានកំណត់ជម្រើសដែលពេញចិត្តសម្រាប់គម្រោងពង្រីក Tacoma Dome Link (Tacoma Dome Link Extension, TDLE)។ ជម្រើសជំនួសដែលពេញចិត្តរួមមាន៖
- កំណាត់ផ្លូវ South Federal Way (SF)៖ ទម្រង់ផ្លូវ SF 99-ភាគខាងលិច ព្រមជាមួយនឹងការកែលម្អការរចនាដើម្បីផ្លាស់ប្តូរទម្រង់ផ្លូវទៅផ្នែកខាងកើតនៃ SR 99 នៅជិតខ្សែព្រំដែនខោនធី King/Pierce និងស្ថានីយ SF 99-352nd។
- កំណាត់ផ្លូវ Fife៖ ទម្រង់ផ្លូវ Fife I-5 ជាមួយនឹងស្ថានីយ Fife។
- កំណាត់ផ្លូវ Tacoma៖ ទម្រង់ផ្លូវនៅជិត Sounder ជាមួយនឹងស្ថានីយ Portland Avenue ព្រមទាំងស្ថានីយនៅជិត Sounder។
មុនពេលកំណត់ជម្រើសជំនួសដែលពេញចិត្ត ក្រុមប្រឹក្សាបានគិតពិចារណាលើលទ្ធផលរកឃើញពី សេចក្តីថ្លែងការណ៍អំពីផលប៉ះពាល់បរិស្ថាន (Environmental Impact Statement, EIS) ច្បាប់ព្រាង មតិសាធារណៈដែលទទួលបាននៅក្នុងសេចក្តីថ្លៃងការណ៍អំពីផលប៉ះពាល់បរិស្ថានច្បាប់ព្រាង (EIS) ការវិភាគបន្ថែមនៅក្នុងការឆ្លើយតបចំពោះមិតសាធារណៈលើ EIS ច្បាប់ព្រាង ឧបករណ៍ចូលរួមប្រកបដោយសមធម៌របស់ Sound Transit ព្រមទាំងការណែនាំនានាពីបុគ្គលិក។ ចូរអានបន្ថែមអំពីសកម្មភាពរបស់ក្រុមប្រឹក្សានៅក្នុង សេចក្តីប្រកាសព័ត៌មាន និង ញត្តិរបស់ក្រុមប្រឹក្សា ឬ មើលវិដេអូថតចម្លង។
ការកំណត់ជម្រើសដែលចង់បាន មិនមែនជាការសម្រេចចិត្តចុងក្រោយលើគម្រោងដែលត្រូវសាងសង់នោះទេ។ ចំណាត់ការនេះបង្ហាញពីទិសដៅដែលក្រុមប្រឹក្សាកំពុងឈានជើងទៅ ដោយផ្អែកលើព័ត៌មានដែលមាននៅពេលនេះ។ ក្រុមប្រឹក្សានឹងធ្វើសេចក្តីសម្រេចចុងក្រោយទៅលើគម្រោងដែលត្រូវសាងសង់បន្ទាប់ពីការវាយតម្លៃចំពោះជម្រើសដែលពេញចិត្ត និងជម្រើសដទៃទៀតនៅក្នុង EIS ចុងក្រោយ ដែលរំពុងទុកថានឹងបញ្ចប់នៅក្នុងឆ្នាំ 2027។
ជំហានបន្ទាប់
ក្រុមហ៊ុន Sound Transit បន្តជំរុញការរចនាគម្រោង និងការបំពេញការងារដើម្បីរៀបចំសម្រាប់ EIS ចុងក្រោយ។ យើងនឹងបន្តធ្វើការជាមួយនឹងប្រជាជាតិកុលសម្ព័ន្ធ យុត្តាធិការក្នុងតំបន់ ម្ចាស់អចលនទ្រព្យ និងសមាជិកសហគមន៍នៅទូទាំងច្រករបៀងគម្រោង។
បន្តតាមដានព័ត៌មានលម្អិតអំពីសិក្ខាសាលរៀបចំផែនការតាមតំបន់ស្ថានីយនាពេលខាងមុខ ហើយលើកទឹកចិត្តដល់មិត្តភក្តិ ក្រុមគ្រួសារ និងអ្នកជិតខាងរបស់អ្នកឱ្យជាវព័ត៌មានថ្មីៗអំពីគម្រោង ដើម្បីបន្តទទួលបានការជូនដំណឹង។
ត្រូវការព័ត៌មានបន្ថែមឥឡូវនេះ?
ពិនិត្យមើល ទិដ្ឋភាពគម្រោងទូទៅ ឬចូលទៅកាន់ គេហទំព័ររបស់យើង សម្រាប់ព័ត៌មាន និងធនធានបន្ថែម។ ចុះឈ្មោះទទួលបាន ការធ្វើបច្ចុប្បន្នភាពតាមអ៊ីមែល សម្រាប់ព័ត៌មានចុងក្រោយបំផុតទាំងអស់នៅពេលដែល Tacoma Dome Link Extension មានការអភិវឌ្ឍ។
មានសំណួរ ឬចង់ធ្វើការណាត់ជួបសង្ខេបជាមួយសមាជិកក្រុមនៃគម្រោង?
ទាក់ទងមកកាន់យើងតាមរយៈ
អ៊ីមែល៖ tdlink@soundtransit.org
ទូរសព្ទ៖ 206-398-5453
ទិដ្ឋភាពទូទៅនៃគម្រោង
គម្រោងកំណាត់ផ្លូវរថភ្លើងបន្ថែម Tacoma Dome រួមមានបួនផ្នែក៖ Federal Way, South Federal Way, Fife និង Tacoma។ គម្រោងនេះស្ថិតក្នុងដំណាក់កាលធ្វើផែនការ។
ការពង្រីកផ្លូវរថភ្លើងធុនស្រាលក្នុងតំបន់ពី Federal Way ទៅ Tacoma
គម្រោង TDLE នឹងបន្ថែមសេវាកម្មផ្លូវរថភ្លើងធុនស្រាលចម្ងាយជិត 10 ម៉ាយល៍ ដល់ប្រព័ន្ធផ្លូវឆ្លងកាត់ក្នុងតំបន់របស់យើងតាមរយៈការលើកផ្លូវដែកឱ្យខ្ពស់ផុតដោយសារតែផ្លូវដែកនោះឆ្លងកាត់ទីក្រុងនៃ Federal Way, Miltion, Fife និងជាផ្នែកនៃខោនធី King និង Pierce។ វាក៏ឆ្លងកាត់ទឹកដីដូនតា និងបម្រុងទុកនៃកុលសម្ព័ន្ធ Puyallup នៃជនជាតិដើមអាមេរិកាំងផងដែរ។ គម្រោងនេះរួមបញ្ចូលទាំងស្ថានីយរថភ្លើងធុនស្រាលថ្មីចំនួនបួននៅក្នុងតំបន់ South Federal Way, Fife, Portland Avenue និងតំបន់ Tacoma Dome។ ស្ថានីយទាំងនេះក៏នឹងភ្ជាប់ទៅសេវាកម្មដឹកជញ្ជូនផងដែរ រួមមាន Sounder S Line, T Line, ST Express, King County Metro, Pierce Transit និង Amtrak។
អត្ថបទខាងក្រោមពិពណ៌នារូបភាពខាងលើ
ផែនទីបង្ហាញពីគម្រោងកំណាត់ផ្លូវរថភ្លើងបន្ថែម Tacoma Dome។ គម្រោងនេះចាប់ផ្តើមនៅមជ្ឈមណ្ឌលដឹកជញ្ជូន Federal Way ជាមួយនឹងផ្លូវធ្វើដំណើរទៅកាន់ភាគខាងត្បូង ជាមួយតំបន់ស្ថានីយមួយនៅ South Federal Way ក្នុងតំបន់ជុំវិញមជ្ឈមណ្ឌលទិញទំនិញ Federal Way Crossings។ ផ្លូវនេះបន្តទៅទិសខាងត្បូង ហើយបត់ទៅទិសខាងលិច ដើម្បីចូលទៅកាន់តំបន់ស្ថានីយមួយក្នុងទីក្រុង Fife។ ផ្លូវបន្តទៅភាគខាងលិចដើម្បីឆ្លងកាត់ទន្លេ Puyallup ដោយចូលទៅក្នុងតំបន់ស្ថានីយចំនួនពីរ មួយនៅជិត Portland Avenue និងមួយទៀតនៅជិត Tacoma Dome ជាកន្លែងដែលគម្រោងបញ្ចប់។
2016 ការអនុម័តគម្រោង ST3
2017-2027 ការរៀបគម្រោង
- ការអភិវឌ្ឍជាជម្រើសជំនួស
- ក្រុមប្រឹក្សា ST កំណត់ជម្រើសជំនួសដើម្បីសិក្សាផ្នែក EIS រួមទាំងជម្រើសជំនួសដែលពេញចិត្តនៅក្នុងទីតាំងមួយចំនួន
- របាយការណ៍អំពីផលប៉ះពាល់បរិស្ថានច្បាប់ព្រាង
- ក្រុមប្រឹក្សា ST បញ្ជាក់ ឬកែប្រែជម្រើសជំនួសដែលពេញចិត្ត
- របាយការណ៍អំពីផលប៉ះពាល់បរិស្ថានច្បាប់សម្រេច
- ក្រុមប្រឹក្សាភិបាល ST ជ្រើសរើសគម្រោងដែលត្រូវសាងសង់
- រដ្ឋបាលដឹកជញ្ជូនសហព័ន្ធចេញកំណត់ត្រាអំពីការសម្រេចចិត្ត
2027-2029 ការរចនា
- ការរចនាផ្លូវសម្រេច
- ការរចនាស្ថានីយសម្រេច
- លទ្ធកម្ម និងស្ថានីយគណៈកម្មការ និងសិល្បៈសាធារណៈ
- ទទួលបានលិខិតអនុញ្ញាតប្រើប្រាស់ដី និងលិខិតអនុញ្ញាតសាងសង់
- ការទិញ/ផ្លាស់ប្តូរទីតាំងទ្រព្យសម្បត្តិ
2029-2035 សំណង់
- ពិធីបើកការដ្ឋាន
- បច្ចុប្បន្នភាព និងការបន្ធូរបន្ថយផ្នែកសំណង់
- ការអប់រំស្ដីពីសុវត្ថិភាព
- ការធ្វើតេស្ត និងប្រតិបត្តិការជាមុន
2035 កាលបរិច្ឆេទផ្ដល់សេវាកម្មដែលបានព្យាករ*
កាលបរិច្ឆេទទាំងនេះអាចប្រែប្រួល។
* ចំណតនៅស្ថានីយ South Federal Way និង Fife ត្រូវបានព្យាករថានឹងបើកនៅឆ្នាំ 2038។
សេចក្ដីព្រាង EIS
យើងបានបោះពុម្ពផ្សាយសេចក្តីព្រាង EIS ថ្ងៃទី 13 ខែធ្នូ ឆ្នាំ 2024 ហើយបានអញ្ជើញប្រជាជាតិកុលសម្ព័ន្ធ ទីភ្នាក់ងារ និងសាធារណៈជនឱ្យផ្តល់មិតយោបល់ជាផ្លូវការក្នុងអំឡុងពេលផ្តល់មតិយោបល់រយៈពេល 60 ថ្ងៃ ដែលបានបញ្ចប់នៅថ្ងៃទី 10 ខែកុម្ភៈ ឆ្នាំ 2025។ សូមអាន សេចក្តីសង្ខេបនៃការចូលរួមសេចក្ដីព្រាង EIS និង របាយការណ៍សង្ខេបស្ដីពីមតិយោបល់នៃសេចក្ដីព្រាង EIS សម្រាប់ព័ត៌មានបន្ថែម។
បន្ទាប់ពីគិតពិចារណលើលទ្ធផលនៃសេចក្ដីព្រាង EIS មិតយោបល់ដែលបានទទួល និងការណែនាំរបស់បុគ្គលិកគម្រោង ក្រុមប្រឹក្សា Sound Transit បានកំណត់នូវ ជម្រើសជំនួសដែលពេញចិត្ត ចុចរកនិយមន័យ។ ឥឡូវនេះ Sound Transit នឹងរៀបចំ EIS ចុងក្រោយ ដែលវិភាគនូវជម្រើសដែលពេញចិត្តរួមជាមួនឹងជម្រើសផ្សេងទៀតដែលបានវាយតម្លៃនៅក្នុងសេចក្ដីព្រាង EIS។
របៀបចូលប្រើសេចក្ដីព្រាង EIS
សេចក្ដីព្រាង EIS រួមមានការវិភាគជម្រើសជំនួសដែលបានសិក្សាអំឡុងការពិនិត្យផ្នែកបរិស្ថាន។ ស្វែងយល់ពីរបៀបដែលជម្រើសជំនួសនីមួយៗអាចប៉ះពាល់ដល់ធនធានប្រវត្តិសាស្ត្រ និងវប្បធម៌ ផ្ទះ និងអាជីវកម្ម ធនធានប្រព័ន្ធអេកូឡូស៊ី និងច្រើនទៀត។
- ចូលអានសេចក្ដីព្រាង EIS តាមអនឡាញ៖ soundtransit.org/tdlink-documents
- ចូរអាចរបាយការណ៍សង្ខេបនៃសេចក្ដីព្រាង EIS។ អ្នកក៏អាច ពិនិត្យមើលឯកសារពេញលេញ ឧបសម្ព័ន្ធគាំទ្រសម្រាប់ព័ត៌មានលម្អិតបានផងដែរ។
- ស្វែងយល់សេចក្តីណែនាំអំពីជម្រើសជំនួសនៃសេចក្ដី EIS។
- មើលរបាយការណ៍របៀបចំផែនការតាមតំបន់ស្ថានីយ។
តើ EIS ជាអ្វី?
របាយការណ៍អំពីផលប៉ះពាល់បរិស្ថានជួយប្រជាជាតិកុលសម្ព័ន្ធ ទីភ្នាក់ងារ និងសាធារណជនឱ្យយល់ដឹងអំពីផលប៉ះពាល់សក្តានុពលរបស់គម្រោងមកលើបរិស្ថានធម្មជាតិ និងសំណង់។ វាក៏កំណត់វិធីកាត់បន្ថយផលប៉ះពាល់ដែលមិនអាចជៀសវាងបានផងដែរ។ តាមរយៈដំណើរការនេះ យើងវិភាគរបៀបដែលជម្រើសជំនួសនីមួយៗប៉ះពាល់ដល់បរិស្ថាន និងកំណត់វិធានការសម្រាប់ការកាតបន្ថយសក្តានុពលនៃផលប៉ះពាល់នោះ។ EIS ជួយអ្នកធ្វើសេចក្តីសម្រេច សាធារណជន និងដៃគូគម្រោងរបស់យើងពិចារណាពីផលប៉ះពាល់បរិស្ថានដែលអាចកើតមាននៃទីតាំងសក្តានុពលនីមួយៗក្នុងអំឡុងពេលសាងសង់ និងប្រតិបត្តិការ។
- លទ្ធកម្មទ្រព្យសម្បត្តិ ការបម្លាស់លំនៅឋាន និងការផ្លាស់ប្ដូរទីលំនៅ
- គុណភាពខ្យល់
- សេដ្ឋកិច្ច រួមទាំងផលប៉ះពាល់ដល់អាជីវកម្ម
- ប្រព័ន្ធអេកូ
- ទីតាំងអេឡិចត្រូម៉ាញ៉េទិក
- ថាមពល
- យុត្តិធម៌បរិស្ថាន
- ភូមិសាស្ត្រ និងដី
- វត្ថុធាតុមានគ្រោះថ្នាក់
- ធនធានប្រវត្តិសាស្រ្ត និងបុរាណវិទ្យា
- ការប្រើប្រាស់ដី
- សំឡេងរំខាន និងរំញ័រ
- ឧទ្យាន និងធនធានកម្សាន្ត
- សេវាសាធារណៈ សុវត្ថិភាព និងសន្តិសុខ
- ផលជះសង្គម អគារសហគមន៍ និងភូមិដ្ឋាន
- ការដឹកជញ្ជូន (ចរាចរណ៍ ការដឹកជញ្ជូនទំនិញ ការធ្វើនាវាចរណ៍ ការដឹកជញ្ជូន មធ្យោយាយធ្វើដំណើរមិនប្រើម៉ូទ័រ)
- សេវាប្រើប្រាស់សាធារណៈ
- ចក្ខុ និងធម្មជាតិអរូបី
- ធនធានទឹក

ដើម្បីស្វែងយល់បន្ថែមអំពីប្រភេទផ្សេងៗនៃសកម្មភាពការងារដែលយើងអាចធ្វើនៅក្នុងសង្កាត់របស់អ្នក សូមពិនិត្យមើលសន្លឹកព័ត៌មានរបស់យើង ។
សន្លឹកព័ត៌មាន និងរបាយការណ៍សង្ខេប
ផ្តល់ជូនការណែនាំអំពីគម្រោង កំណែខ្លីៗនៃលទ្ធផលរកឃើញស្ដីពីសេចក្ដីព្រាង EIS និងជំហានបន្ទាប់សម្រាប់គម្រោង។
ជំពូកទី 1៖ គោលបំណង និងតម្រូវការសម្រាប់គម្រោងពង្រីកកំណាត់ផ្លូវរថភ្លើងបន្ថែម Tacoma Dome
បញ្ជាក់អំពីបញ្ហាដែលគម្រោងនឹងដោះស្រាយ និងមូលហេតុដែលចាំបាច់ត្រូវការការវិនិយោគក្នុងគម្រោងផ្លូវឆ្លងកាត់នេះ។ ផ្នែកនេះក៏រួមបញ្ចូលកាលវិភាគគម្រោងផងដែរ។
ជំពូកទី 2 ៖ ជម្រើសជំនួសដែលបានពិចារណា
ពណ៌នាអំពីជម្រើសជំនួសដែលបានវាយតម្លៃនៅក្នុង EIS ច្បាប់ព្រាង រួមទាំងផ្លូវ និងទីតាំងស្ថានីយ។ ផ្នែកនេះរួមបញ្ចូលទាំងរបៀបដែលជម្រើសជំនួសត្រូវបានបង្កើតឡើង របៀបដែលពួកគេនឹងសាងសង់ រយៈពេលនៃការសាងសង់ ព័ត៌មានអំពីស្ថានីយ និងមតិយោបល់ប៉ាន់ស្មាននៃការចំណាយដែលអាចកើតមាន។ ព័ត៌មានបន្ថែមអំពីជម្រើសជំនួសផ្សេងទៀតដែលត្រូវបានពិចារណាក្នុងដំណាក់កាលមុននៃគម្រោងអាចរកបាននៅក្នុងឧបសម្ព័ន្ធ I។
ជំពូកទី 3៖ បរិស្ថាន និងផលវិបាកនៃការដឹកជញ្ជូន
បង្ហាញការវិភាគប្រព័ន្ធដឹកជញ្ជូនដែលមានស្រាប់នៅក្នុងតំបន់គម្រោង និងពិភាក្សាអំពីផលប៉ះពាល់ដែលអាចកើតមាននៃជម្រើសជំនួសមកលើគ្រឿងបរិក្ខារតំបន់ ប្រតិបត្តិការដឹកជញ្ជូន ចរាចរណ៍ ការចល័តទំនិញ ការចូលប្រើដោយអ្នកថ្មើរជើងឬអ្នកជិះកង់ សុវត្ថិភាព ចំណត និងការធ្វើនាវាចរណ៍។ ផ្នែកនេះពិភាក្សាអំពីចំនួនអ្នកជិះ និងពេលវេលាធ្វើដំណើរសម្រាប់ជម្រើសជំនួសនីមួយៗ និងការចូលប្រើសម្រាប់អ្នកថ្មើរជើង និងអ្នកជិះកង់នៅតំបន់ស្ថានីយនីមួយៗ។
ជំពូកទី 4៖ បរិស្ថានដែលរងផលប៉ះពាល់ និងផលវិបាកផ្នែកបរិស្ថាន
ពិភាក្សាអំពីបរិស្ថានដែលរងផលប៉ះពាល់ និងផលវិបាកផ្នែកបរិស្ថាននៃគម្រោងទាក់ទងនឹងធនធានដូចខាងក្រោម៖ លទ្ធកម្មទ្រព្យសម្បត្តិ/ការបម្លាស់លំនៅឋាន/ការផ្លាស់ប្ដូរទីលំនៅ ការប្រើប្រាស់ដី សេដ្ឋកិច្ច ធនធានសង្គម/មណ្ឌលសហគមន៍/តំបន់ជិតខាង រូបភាព/សោភ័ណភាព គុណភាពខ្យល់/ការបំភាយឧស្ម័នផ្ទះកញ្ចក់ សំឡេងរំខាន/រំញ័រ ធនធានទឹក ប្រព័ន្ធអេកូឡូស៊ី ផលប៉ះពាល់ថាមពល ភូគព្ភវិទ្យា/ដី វត្ថុគ្រោះថ្នាក់ វាលអេឡិចត្រូម៉ាញ៉េទិក សេវាសាធារណៈ/សុវត្ថិភាព/សន្តិសុខ សេវាសាធាណរៈ ធនធានប្រវត្តិសាស្ត្រ និងបុរាណវត្ថុ ឧទ្យាន និងធនធានកម្សាន្ត និងធនធានផ្នែកទី 4(f)។
ជំពូកទី 5៖ ផលប៉ះពាល់ដែលបង្គរ
ពណ៌នាអំពីឥទ្ធិពលរបស់គម្រោង រួមជាមួយនឹងឥទ្ធិពលអតីតកាល បច្ចុប្បន្នកាល និងអនាគតនៃគម្រោងផ្សេងទៀត។ ការវាយតម្លៃផលប៉ះពាល់ដែលបង្គរកំណត់នូវផលវិបាកដែលអាចកើតមាន ដែលអាចនឹងមិនបង្ហាញឱ្យឃើញនៅពេលគម្រោងត្រូវបានពិចារណាដាច់ដោយឡែក។
ឧបសម្ព័ន្ធ
- ឧបសម្ព័ន្ធ A៖ ព័ត៌មានជំនួយ EIS ច្បាប់ព្រាង
- ឧបសម្ព័ន្ធ B៖ ការចូលរួមជាសាធារណៈ និងការសម្របសម្រួលកុលសម្ព័ន្ធ និងទីភ្នាក់ងារ
- ឧបសម្ព័ន្ធ C៖ យុត្តិធម៌បរិស្ថាន
- ឧបសម្ព័ន្ធ D៖ ការវាយតម្លៃផ្នែកបុគ្គលព្រាង 4(f)
- ឧបសម្ព័ន្ធ E៖ មិនប្រើ
- ឧបសម្ព័ន្ធ F៖ គំនូររចនាជាគោលគំនិត
- ឧបសម្ព័ន្ធ G៖ សកម្មភាពបច្ចុប្បន្ន និងសមហេតុផលដែលអាចមើលឃើញទុកជាមុន
- ឧបសម្ព័ន្ធ H៖ ព័ត៌មានជំនួយសម្រាប់ការវិភាគបច្ចេកទេសផ្សេងទៀត
- H1 ក្បាលដីដែលអាចរងផលប៉ះពាល់
- H2 ការប្រើប្រាស់ដី
- H3 ព័ត៌មានជំនួយស្ដីពីសេដ្ឋកិច្ច
- H4 ព័ត៌មានជំនួយស្ដីពីគុណភាពខ្យល់
- H5 ព័ត៌មានជំនួយស្ដីពីធនធានទឹក
- H6 ភូគព្ភសាស្ត្រ និងព័ត៌មានប្រវត្តិដី
- H7 ព័ត៌មានជំនួយស្ដីពីសម្ភារៈគ្រោះថ្នាក់
- 09b - ឧបសម្ព័ន្ធ H7 ឯកសារភ្ជាប់ A ដំណាក់កាល I ESA 3244 3245 3246 3247
- 09c - ឧបសម្ព័ន្ធ H7 ឯកសារភ្ជាប់ B ដំណាក់កាល I ESA 3947 3933
- 09d - ឧបសម្ព័ន្ធ H7 ឯកសារភ្ជាប់ C ដំណាក់កលា I ESA 4030
- 09e - ឧបសម្ព័ន្ធ H7 ឯកសារភ្ជាប់ D ដំណាក់កាល I ESA 4047
- 09f - ឧបសម្ព័ន្ធ H7 ឯកសារភ្ជាប់ E ដំណាក់កាល I ESA 4435 4443
- 09g - ឧបសម្ព័ន្ធ H7 ឯកសារភ្ជាប់ F ដំណាក់កាល I ESA 4437
- 09h - ឧបសម្ព័ន្ធ H7 ឯកសារ G ដំណាក់កាល I ESA 4461 4476 4506 1 / 2429 59
- H8 សម្ភារៈជំនួយដល់សេវាសាធារណៈ
- ឧបសម្ព័ន្ធទី 1៖ ឯកសារជំនួយស្ដីពីការអភិវឌ្ឍជម្រើសជំនួស
- ឧបសម្ព័ន្ធ J៖ របាយការណ៍បច្ចេកទេស
- J1 របាយការណ៍បច្ចេកទេសដឹកជញ្ជូន
- J2 សាវតារនៃធនធានរូបភាព និងសោភ័ណភាព និងការវិភាគលើការត្រាប់តាម
- J3 របាយការណ៍បច្ចេកទេសសំឡេងរំខាន និងរំញ័រ
- J4 របាយកាណ៍បច្ចេកទេសធនធានប្រព័ន្ធអេកូឡូស៊ី
- 14a - ឧបសម្ព័ន្ធ J4 - របាយកាណ៍បច្ចេកទេសធនធានប្រព័ន្ធអេកូឡូស៊ី
- 14b - ឧបសម្ព័ន្ធ J4 របាយកាណ៍បច្ចេកទេសធនធានប្រព័ន្ធអេកូឡូស៊ី
- 14c - ឧបសម្ព័ន្ធ J4 - របាយកាណ៍បច្ចេកទេសធនធានប្រព័ន្ធអេកូឡូស៊ី
- 14d - ឧបសម្ព័ន្ធ J4 - របាយកាណ៍បច្ចេកទេសធនធានប្រព័ន្ធអេកូឡូស៊ី
- 14e - ឧបសម្ព័ន្ធ J4 - របាយកាណ៍បច្ចេកទេសធនធានប្រព័ន្ធអេកូឡូស៊ី
- 14f - ឧបសម្ព័ន្ធ J4 ឯកសារភ្ជាប់នៃរបាយកាណ៍បច្ចេកទេសធនធានប្រព័ន្ធអេកូឡូស៊ី
- 14g - ឧបសម្ព័ន្ធ J4 ឯកសារភ្ជាប់នៃរបាយកាណ៍បច្ចេកទេសធនធានប្រព័ន្ធអេកូឡូស៊ី
- 14h - ឧបសម្ព័ន្ធ J4 ឯកសារភ្ជាប់នៃរបាយកាណ៍បច្ចេកទេសធនធានប្រព័ន្ធអេកូឡូស៊ី
- 14i - ឧបសម្ព័ន្ធ J4 ឯកសារភ្ជាប់នៃរបាយកាណ៍បច្ចេកទេសធនធានប្រព័ន្ធអេកូឡូស៊ី
- 14j - ឧបសម្ព័ន្ធ J4 ឯកសារភ្ជាប់នៃរបាយកាណ៍បច្ចេកទេសធនធានប្រព័ន្ធអេកូឡូស៊ី
- J5 របាយការណ៍បច្ចេកទេសធនធានប្រវត្តិសាស្ត្រ និងបុរាណវិទ្យា
- 15a - ឧបសម្ព័ន្ធ J5 - របាយការណ៍បច្ចេកទេសធនធានប្រវត្តិសាស្រ្ត និងបុរាណវិទ្យា (បានកែប្រែ)
- 15b - ឧបសម្ព័ន្ធ J5 - របាយការណ៍បច្ចេកទេសធនធានប្រវត្តិសាស្រ្ត និងបុរាណវិទ្យា (បានកែប្រែ)
- 15c - ឯកសារភ្ជាប់ J5.1, J5.2, J5.3, J5.4
- 15d - ឯកសារភ្ជាប់ J5.5
- 15e - ឯកសារភ្ជាប់ J5.5
- 15f - ឧបសម្ព័ន្ធ J5 ឯកសារភ្ជាប់ J5.6 to J5.11
- 15g - ឧបសម្ព័ន្ធ J5 ឯកសារភ្ជាប់ J5.12 and J5.13
Federal Way
Federal Way
កំណាត់ផ្លូវ Federal Way (FW) លាតសន្ធឹងពីស្ថានីយ Federal Way Downtown រហូតដល់ប្រហែល South 344th Street។
នៅថ្ងៃទី 27 ខែមិថុនា ឆ្នាំ 2024 ក្រុមប្រឹក្សា Sound Transit បានជ្រើសរើសទីតាំង South 336th Street (ជម្រើសជំនួសដែលចូលចិត្ត ចុចដើម្បីទទួលបាននិយមន័យ) ជាគម្រោងដែលនឹងត្រូវសាងសង់សម្រាប់កន្លែងប្រតិបត្តិការ និងថែទាំ (Operations and Maintenance Facility, OMF) South រួមជាមួយកំណាត់ផ្លូវប្រវែង 1.4 ម៉ាយល៍នៃផ្លូវរថភ្លើងធុនស្រាលដែលភ្ជាប់វាទៅស្ថានីយ Federal Way Downtown។ ដោយផ្អែកលើសកម្មភាពរបស់ក្រុមប្រឹក្សា Sound Transit យើងនឹងសាងសង់កំណាត់ផ្លូវរថភ្លើង FW ដែលជាផ្នែកមួយនៃគម្រោង OMF South។ ដោយសារតែការកំណត់ពេលវេលាចំពោះសកម្មភាពរបស់ក្រុមប្រឹក្សាលើគម្រោង OMF South សេចក្ដីព្រាង EIS របស់គម្រោង TDLE រួមបញ្ចូលទាំងផលប៉ះពាល់ដល់ការសាងសង់កំណាត់ផ្លូវ FW។ សេចក្ដីព្រាង EIS របស់គម្រោង TDLE ក៏វិភាគផលប៉ះពាល់ផ្នែកប្រតិបត្តិការទៅលើផ្នែកផ្លូវដែកនេះ ព្រោះវានឹងគាំទ្រដំណើរការផ្លូវរថភ្លើងធុនស្រាលប្រចាំថ្ងៃនៅពេលគម្រោង TDLE ចាប់ផ្តើមផ្តល់សេវា។

ចុច ដើម្បីពង្រីក
South Federal Way
ស្វែងយល់អំពីជម្រើសជំនួស និងស្ថានីយដែលបានសិក្សានៅក្នុងកំណាត់ផ្លូវ South Federal Way។
កំណាត់ផ្លូវ South Federal Way នឹងពង្រីកចាប់ពី South 344th Street ដល់ផ្លូវ Federal Way ទឹកដីរបស់ Puyallup Tribe of Indians, Milton និងខោនធី Pierce ដែលមិនបានរួមបញ្ចូលគ្នាជាមួយនឹងទីក្រុងនៃព្រំដែន Fife នៅជិត Wapato Way East ទេ។
ជម្រើសជំនួស South Federal Way
នៅក្នុងកំណាត់ផ្លុវ South Federal Way វាមានជម្រើសជំនួសចំនួនបួន និងជម្រើសប្លង់ចំនួនពីរ៖
- ជម្រើសជំនួស SF 99-ភាគខាងលិខដែលពេញចិត្ត*
- ជម្រើសជំនួស SF Enchanted Parkway
- ជម្រើសជំនួស SF I-5
- ជម្រើសជំនួស SF 99-ភាគខាងកើត
- ជម្រើសរចនា 99-ភាគខាងលិច
- ជម្រើសរចនា Porter Way
*ជម្រើសជំនួស SF 99-ភាគខាងលិខដែលពេញចិត្ត ខុសពីជម្រើសជំនួស SF 99-ភាគខាងលិចដែលពេញចិត្តនៅក្នុងសេចក្ដីព្រាង EIS។ ក្នុងអំឡុងពេលនៃសេចក្តីអធិប្បាយក្នុងសេចក្ដីព្រាង EIS យើងបានទទួលការព្រួយបារម្ភអំពីចំនួននៃផលប៉ះពាល់លើអចលនទ្រព្យ ការផ្លាស់ទីលំនៅដែលអាចកើតមាន និងផលប៉ះពាល់តំបន់ដីសើមដែលទាក់ទងនឹងជម្រើសជំនួស SF 99-ភាគខាងលិច តាមរយៈ Milton។ ដើម្បីកាត់បន្ថយផលប៉ះពាល់នៅតំបន់នេះ ក្រុមហ៊ុន Sound Transit បានចាប់ផ្ដើមសិក្សាការកែប្រែផ្លូវ ដោយផ្លាស់ពីចំហៀងខាងលិច ទៅចំហៀងខាងកើតនៃផ្លូវ SR 99 នៅព្រំដែនរវាងខោនធី King/Pierce ហើយបន្តឆ្លងកាត់ទីក្រុង Milton មុនពេលផ្គូផ្គងទៅចំហៀងខាងលិចនៃផ្លូវ I-5 នៅជិតទីក្រុង Fife។ ជម្រើសជំនួសដែលពេញចិត្តរួមបញ្ចូលការកែប្រែនេះ។ ផ្លូវចាស់របស់ជម្រើសជំនួស SF 99-ភាគខាងកើត តាមផ្នែកនេះ ឥឡូវត្រូវបានហៅថា ជម្រើសរចនាសម្រាប់ 99-ភាគខាងកើត។
ស្ថានីយ South Federal Way
យើងបានសិក្សាទីតាំងស្ថានីយចំនួនបួន និងជម្រើសស្ថានីយមួយ ចុចដើម្បីទទួលបាននិយមន័យនៅ South Federal Way៖
- ស្ថានីយ SF 99-352nd ដែលពេញចិត្ត
- ស្ថានីយ SF Enchanted Parkway (ជម្រើសស្ថានីយស្ពាន 352nd)
- ស្ថានីយ SF I-5
- ស្ថានីយ SF 99-Enchanted
Fife
ស្វែងយល់អំពីជម្រើសជំនួស និងស្ថានីយដែលបានសិក្សានៅក្នុងកំណាត់ផ្លូវ South Fife។
កំណាត់ផ្លូវ Fife ស្ថិតនៅក្នុងតំបន់អភិរក្ស និងដីអាណត្តិព្យាបាលភាពនៃកុលសម្ព័ន្ធឥណ្ឌា Puyallup និងទីក្រុង Fife។ កំណាត់ផ្លូវនេះលាតសន្ធឹងពីដែនកំណត់ទីក្រុងភាគខាងកើតនៅជិត Wapato Way East ទៅដែនកំណត់ទីក្រុងភាគខាងលិចក្បែរទន្លេ Puyallup។
ជម្រើសជំនួស Fife
នៅក្នុងកំណាត់ផ្លូវ Fife យើងបានសិក្សាជម្រើសជំនួសបី៖
- ជម្រើសជំនួស Fife I-5 ដែលពេញចិត្ត
- ជម្រើសជំនួស Fife Pacific Highway
- ជម្រើសជំនួស Fife Median
ជម្រើសជំនួសនីមួយៗអាចត្រូវបានផ្គូផ្គងជាមួយស្ថានីយណាមួយនៅកំណាត់ផ្លូវ Fife។
ស្ថានីយ Fife
យើងបានសិក្សាទីតាំងស្ថានីយចំនួនបីនៅ Fife ដែលអាចត្រូវបានផ្គូផ្គងជាមួយជម្រើសជំនួសណាមួយ៖
- ស្ថានីយ Fife ដែលពេញចិត្ត
- ជម្រើសស្ថានីយ Fife 54th Avenue
- ជម្រើសស្ថានីយស្ពាន Fife 54th
Tacoma
ស្វែងយល់អំពីជម្រើសជំនួស ស្ថានីយ Portland Avenue និងស្ថានីយ Tacoma Dome ដែលត្រូវបានសិក្សានៅក្នុងកំណាត់ផ្លូវ Tacoma។
កំណាត់ផ្លូវ Tacoma រួមបញ្ចូលតំបន់ពីដែនកំណត់ទីក្រុង Fife/Tacoma ឆ្លងកាត់ទន្លេ Puyallup ទៅកាន់ស្ថានីយ Tacoma Dome ដែលមានស្រាប់ តាមរយៈតំបន់អភិរក្ស និងដីអាណត្តិព្យាបាលភាពនៃកុលសម្ព័ន្ធឥណ្ឌា Puyallup។ តំបន់ស្ថានីយ Portland Avenue នឹងស្ថិតនៅក្នុងតំបន់អភិរក្ស។ កំណាត់ផ្លូវ Tacoma នៃគម្រោងនឹងមានស្ថានីយចំនួនពីរ៖ Portland Avenue និង Tacoma Dome។
ជម្រើសជំនួសទាំងអស់នឹងឆ្លងកាត់ទន្លេ Puyallup ភាគខាងជើងនៃ I-5។ ស្ពានពីរប្រភេទកំពុងត្រូវបានសិក្សាសម្រាប់ការឆ្លងកាត់៖
- ស្ពានវែងមួយដែលអាចកាត់ទន្លេទាំងស្រុង។
- ស្ពានដែលមានទម្រដែលនឹងមានសសរក្នុងទន្លេ។
ទិដ្ឋភាពបច្ចុប្បន្ននៃតួស្ពាន I-5
ការត្រាប់តាមជារូបភាពនៃស្ពានវែង
ស្ពានដែលមានប្រវែងវែង (ប្រអប់ធ្នឹមកំណាត់ស្ពាន) នឹងមានកម្ពស់ប្រហែល 60 ហ្វ៊ីតខ្ពស់ជាងស្ពាន I-5 ដែលនៅជិតនោះ។ ស្ពានដែលមានប្រវែងវែងនឹងមានកម្ពស់ខ្ពស់ជាងស្ពានដែលទ្រដោយសសរ និងអាចបាំងទិដ្ឋភាពនៃភ្នំ Rainier អាស្រ័យលើប្រភេទស្ពានដែលមានប្រវែងវែង។
ស្ពានដែលមានប្រវែងវែងនឹងមានផលប៉ះពាល់រយៈពេលវែងតិចជាងមុនមកលើទីជម្រកសត្វក្នុងទឹក ដោយសារកង្វះរចនាសម្ព័ន្ធនៅក្នុងទឹក។
ការត្រាប់តាមជារូបភាពនៃស្ពានដែលទ្រដោយសសរ
ស្ពានដែលទ្រដោយសសរនឹងមានកម្ពស់ប្រហែល 10 ហ្វីតខ្ពស់ជាងស្ពាន I-5 និងកាន់តែស្របជាមួយនឹងស្ពាន I-5 នៃនាយកដ្ឋានដឹកជញ្ជូនរដ្ឋ Washington (Washington State Department of Transportation, WSDOT) ដែលធ្វើឱ្យរចនាសម្ព័ន្ធមិនសូវលេចធ្លោ។
ស្ពានដែលទ្រដោយសសរនឹងប៉ះពាល់ដល់លំហូរទឹក ដីល្បាប់ និងធនធានធម្មជាតិផ្សេងទៀត។ ការសាងសង់សសរក្នុងទឹកអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ត្រី និងថនិកសត្វសមុទ្រ រួមទាំងប្រភេទសត្វជិតផុតពូជផងដែរ។
ជម្រើសជំនួស Tacoma
នៅក្នុងកំណាត់ផ្លូវ Tacoma យើងបានសិក្សាជម្រើសជំនួសបួន៖
- ជម្រើសជំនួស Tacoma ជិត Sounder
- ជម្រើសផ្លូវជំនួស Tacoma 25th Street-ភាគខាងលិច
- ជម្រើសផ្លូវជំនួស Tacoma 25th Street-ភាគខាងកើត
- ជម្រើសផ្លូវជំនួស Tacoma 26th Street-ភាគខាងកើត
ជម្រើសជំនួសនីមួយៗអាចត្រូវបានផ្គូផ្គងជាមួយស្ថានីយ Portland Avenue។
ស្ថានីយ Portland Avenue
បន្ទាប់ពីឆ្លងកាត់ទន្លេ Puyallup ជម្រើសជំនួសទាំងអស់នឹងធ្វើដំណើរទៅភាគពាយព្យដើម្បីបម្រើស្ថានីយ Portland Avenue ដែលមានកម្ពស់ខ្ពស់ស្ថិតនៅចន្លោះផ្លូវ East Portland Avenue និង East Bay Street។
យើងបានសិក្សាទីតាំងស្ថានីយចំនួនពីរនៅជិត Portland Avenue ដែលអាចត្រូវបានផ្គូផ្គងជាមួយជម្រើសជំនួសណាមួយ៖
- ស្ថានីយ Portland Avenue ដែលពេញចិត្ត
- ជម្រើសស្ថានីយស្ពាន Portland Avenue
ស្ថានីយ Tacoma Dome
យើងបានសិក្សាទីតាំងស្ថានីយ Tacoma Dome ចំនួនបួនដែលនីមួយផ្គូផ្គងជាមួយជម្រើសមួយរៀងៗខ្លួន៖
- ស្ថានីយ Tacoma ជិត Sounder ដែលពេញចិត្ត
- ស្ថានីយ Tacoma 25th Street-ភាគខាងលិច
- ស្ថានីយ Tacoma 25th Street-ភាគខាងកើត
- ស្ថានីយផ្លូវ Tacoma 26th Street
ព័ត៌មានសម្រាប់ម្ចាស់អចលនទ្រព្យ
ដើម្បីសាងសង់គម្រោង TDLE, Sound Transit នឹងត្រូវការទិញ និងប្រើប្រាស់ទ្រព្យសម្បត្តិឯកជន។ ក្នុងករណីខ្លះ វាមានន័យថាការផ្លាស់ទីមនុស្សចេញពីផ្ទះ ឬអាជីវកម្មរបស់ពួកគេ។
ប្រសិនបើអ្នកជាម្ចាស់អចលនទ្រព្យ អ្នកប្រហែលជាបានទទួលលិខិតពីក្រុមហ៊ុន Sound Transit អំពីអចលនទ្រព្យរបស់អ្នកមុនការបោះពុម្ពផ្សាយសេចក្ដីព្រាង EIS។ ការជូនដំណឹងនេះមិនមានន័យថា ក្រុមហ៊ុន Sound Transit បានសម្រេចចិត្តថាយើងត្រូវការទិញអចលនទ្រព្យរបស់អ្នកទេ។ អាស្រ័យលើជម្រើសជំនួសដែលបានជ្រើសរើសដើម្បីសាងសង់នោះ ក្រុមហ៊ុន Sound Transit អាចនឹងត្រូវទទួលបានអចលនទ្រព្យមួយចំនួន ឬទាំងអស់របស់អ្នកនៅដំណាក់កាលគម្រោងបន្ទាប់។
ជាការរំលឹក Sound Transit នឹងមិនបញ្ចប់ការសម្រេចចិត្តលើអចលនទ្រព្យដែលរងផលប៉ះពាល់ និងការទិញយករហូតដល់បន្ទាប់ពីការបោះផ្សាយ EIS ច្បាប់ចុងក្រោយ និងចំណាត់ការរបស់ក្រុមប្រឹក្សាភិបាលដើម្បីជ្រើសរើសគម្រោងដែលត្រូវសាងសង់។ ការសម្រេចចិត្តរបស់ក្រុមប្រឹក្សាត្រូវបានរំពឹងនៅឆ្នាំ 2027។
ស្វែងយល់បន្ថែមឥឡូវនេះ
ក្រុមគម្រោងរបស់យើងអាចជួយឆ្លើយរាល់សំណួរដែលអ្នកអាចមានអំពីដំណើរការនេះ។ ដើម្បីឈ្វេងយល់បន្ថែម៖
- ពិនិត្យមើលសៀវភៅណែនាំរបស់យើងអំពីការទិញយក និងការផ្លាស់ទីលំនៅ
- អ៊ីមែល tdlink@soundtransit.org
- ទូរសព្ទទៅលេខ 206-398-5453
សូមចំណាំថាផលប៉ះពាល់ជាក់លាក់ចំពោះអចលនទ្រព្យបុគ្គលមិនទាន់ត្រូវបានសម្រេចបញ្ចប់នៅឡើយទេ។ យើងដឹងថារយៈពេលនៃភាពមិនច្បាស់លាស់នេះអាចជាភាពតានតឹង។ យើងនៅរង់ចាំជួយអ្នក។
សំណួរដែលសួរញឹកញាប់
យើងបានជូនដំណឹងដល់ម្ចាស់អចលនទ្រព្យដែលអាចរងផលប៉ះពាល់មុនពេលចេញផ្សាយឯកសារ EIS នៃសេចក្តីព្រាងនៅខែធ្នូ ឆ្នាំ 2024។ ក្នុងនាមជាម្ចាស់អចលនទ្រព្យដែលអាចរងផលប៉ះពាល់ មានន័យថាអចលនទ្រព្យរបស់អ្នកគឺនៅជិតជម្រើសជំនួសមួយ ឬច្រើនដែលយើងកំពុងសិក្សានាពេលបច្ចុប្បន្ន។ ការជូនដំណឹងអំពីផលប៉ះពាល់ដែលអាចកើតមាននេះមិនមានន័យថាយើងនឹងទិញអចលនទ្រព្យរបស់អ្នកទេ។ ក្រុមហ៊ុន Sound Transit នឹងមិនបញ្ចប់ការសម្រេចចិត្តលើអចលនទ្រព្យដែលរងផលប៉ះពាល់ និងការទិញយកទេ រហូតដល់បន្ទាប់ពីការបោះពុម្ពផ្សាយឯកសារ EIS ចុងក្រោយ និងការសម្រេចចិត្តរបស់ក្រុមប្រឹក្សា ដើម្បីជ្រើសរើសគម្រោងដែលត្រូវសាងសង់។ ការសម្រេចចិត្តរបស់ក្រុមប្រឹក្សាចុងក្រោយត្រូវបានរំពឹងនៅឆ្នាំ 2027។ ក្រុមហ៊ុន Sound Transit នឹងជូនដំណឹង និងមានការចូលរួមជាមួយម្ចាស់អចលនទ្រព្យដែលពាក់ព័ន្ធអំពីការទិញអចលនទ្រព្យ និងការផ្លាស់ទី បន្ទាប់ពីសម្រេចចិត្តចុងក្រោយរបស់ក្រុមប្រឹក្សា និងការចេញផ្សាយកំណត់ត្រានៃការសម្រេចចិត្តដោយ រដ្ឋបាលដឹកជញ្ជូនសហព័ន្ធ។
ការជូនដំណឹងថាអចលនទ្រព្យរបស់អ្នកអាចរងផលប៉ះពាល់មិនមានន័យថាយើងនឹងទិញអចលនទ្រព្យរបស់អ្នកទេ។ ផ្ទុយទៅវិញ មានការណែនាំថា អាស្រ័យលើការសម្រេចចិត្តដែលបានធ្វើឡើងនៅពេលអនាគតអំពីគម្រោងដែលនឹងត្រូវបានសាងសង់នោះ, Sound Transit ប្រហែលជាត្រូវទទួលបានទាំងអស់ ឬមួយផ្នែកនៃអចលនទ្រព្យរបស់អ្នកនៅដំណាក់កាលគម្រោងបន្ទាប់។ យើងនឹងធ្វើបច្ចុប្បន្នភាពបញ្ជីអចលនទ្រព្យដែលអាចរងផលប៉ះពាល់របស់យើងនៅពេលយើងកែលម្អការរចនារបស់គម្រោង។ យើងនឹងមិនសម្រេចចិត្តថាអចលនទ្រព្យណាដែលត្រូវទិញរហូតដល់បន្ទាប់ពី EIS ច្បាប់ចុងក្រោយ ហើយក្រុមប្រឹក្សាភិបាល Sound Transit ជ្រើសរើសគម្រោងដែលត្រូវសាងសង់។
ការផ្លាស់ទីលំនៅ
សម្រាប់ម្ចាស់អចលនទ្រព្យលំនៅឋាន និងអ្នកជួល, Sound Transit ផ្តល់ជំនួយសម្រាប់ការផ្លាស់ទីចម្បងបីប្រភេទ៖ ជំនួយប្រឹក្សា ការចំណាយលើការផ្លាស់ទី និងការបង់ប្រាក់ប្ដូរលំនៅឋាន។ អ្នកឯកទេសផ្លាស់ប្តូរទីលំនៅដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់នឹងធ្វើការជាមួយពលរដ្ឋដែលផ្លាស់ទីលំនៅដើម្បីកំណត់តម្រូវការ ពន្យល់ពីអត្ថប្រយោជន៍ ជំនួយ និងប្រឹក្សាអំពីការដាក់ពាក្យទាមទារ និងផ្តល់ការបញ្ជូនបន្តទៅកាន់សារពើភណ្ឌលំនៅឋានបច្ចុប្បន្ន។
ការផ្លាស់ប្ដូរទីតាំងអាជីវកម្ម
Sound Transit ផ្តល់ជំនួយសម្រាប់ការផ្លាស់ទីចម្បងបីប្រភេទ៖ ជំនួយប្រឹក្សា ការចំណាយលើការផ្លាស់ទី និងការចំណាយលើការបង្កើតអាជីវកម្មឡើងវិញ។ កម្រិតនៃអត្ថប្រយោជន៍ និងសេវាប្រឹក្សាមានភាពខុសប្លែកគ្នាសម្រាប់អាជីវកម្មដែលបម្លាស់ទីនីមួយៗ អាស្រ័យលើភាពស្មុគស្មាញនៃប្រតិបត្តិការអាជីវកម្ម។
ជំហានបន្ទាប់
យើងនឹងបន្តការពិនិត្យបរិស្ថាន និងការសម្របសម្រួលជាមួយភាគីសំខាន់ៗ រហូតដល់ការបោះពុម្ពផ្សាយឯកសារ EIS ចុងក្រោយ ដែលរំពឹងនៅឆ្នាំ 2027។ យើងនឹងវាយតម្លៃជម្រើសជំនួសដែលពេញចិត្តជាមួយជម្រើសជំនួសផ្សេងៗទៀតក្នុងឯកសារ EIS ចុងក្រោយ។
2025–2026
- ការត្រួតពិនិត្យបរិស្ថាន និងការរចនាដើមកំពុងបន្ត
ឆ្នំា 2027
- ឯកសារបោះពុម្ព EIS ច្បាប់ចុងក្រោយ
- ក្រុមប្រឹក្សាភិបាល Sound Transit ជ្រើសរើសគម្រោងដែលត្រូវសាងសង់
- រដ្ឋបាលដឹកជញ្ជូនសហព័ន្ធចេញកំណត់ត្រាអំពីការសម្រេចចិត្ត
ចុងឆ្នាំ 2027
- ចាប់ផ្តើមការរចនាចុងក្រោយ
2029
- ចាប់ផ្ដើមការសាងសង់
2035*
- កាលបរិច្ឆេទផ្ដល់សេវាកម្មដែលបានព្យាករ
* ចំណតនៅស្ថានីយ South Federal Way និង Fife ត្រូវបានព្យាករថានឹងបើកនៅឆ្នាំ 2038។



